នៅក្នុងទីធ្លាប្រាសាទ ក្វាន់ឈុកសា តាមរូបសំណាក់អីុនជីនមីរឹក បានធ្វើឲ្យយើងស្គាល់ទី ថ្មរូបសំណាក់ដ៏ធំ ដែលបង្កើតឡើងនៅសម័ួ កូល្យ។ រូបចម្លាក់ពោធិសត្វដែលត្រូវបានគេស្គាល់ថាជារូបសំណាកពុទ្ធសាសនាដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ គឺជាថ្មរូបសំណាក់ អនុស្សាវរីយ៌ ដែលសាងសង់ឡើងនៅ ឆ្នាំទី 19 នៃរាជវង្សចូសន (1743)
ដោយសារតែបឹងទឹកសាប ថាបចងហូដែលស្ថិតនៅក្នុង ក្រុងណុនសាន ប៊ូចក-ម្យន កាយ៉ាកុក-ម្យន យ៉ាងឈុន-ម្យន មានសភាពថ្លាឈ្វង់ ធ្វើឲ្យវាក្លាយជាទីលំនៅដ៏ល្អរបស់ពពួកសត្វស្លាប និងត្រីមួយចំនួន។
ភ្នំដេដុន ត្រូវបានគេហៅថា ភ្នំគឹមកាំងតូច និងមានផ្ទាំងថ្មធំៗជាច្រើន ដែលត្រូវបានកវីកាលពីសម័យបុរាណយកមក រៀបរាប់ យ៉ាងស្រស់ស្អាត និងមានតំបន់គួរឲ្យទាក់ទាញជាច្រើនដូចជា ទឹកឈូគុនជី ទឹកជ្រោះស៊ូឡាក់ វាលម៉ាឈន ទឹកជ្រោះស៊នន្យ វាលណាក់ចូ ។ល។
នៅថ្ងៃទី 29 ខែធ្នូឆ្នាំ 1989 វាត្រូវបានគេចាត់ទុកជាវិមានអនុស្សាវរីយ៌ ជុងឆងណាំដូ េលខ74 ។វាជាតំបន់ប្រវត្តិសាស្រ្តរបស់ សេនាប្រមុខនៅចុងសម័យប៉េកជេ សងជុង ហុងស៊ូ និងមានទីតាំងនៅជិតសមរភូមិចុង ក្រោយ ហ្វាងសានប៊ុល។
ប្រាសាទ សាំងក្យេសា មានទីតាំងស្ថិតនៅភាគខាងកើតនៃយ៉ាងឈុន ជុងសានលី ភ្នំប៊ុលម្យងនិងត្រូវចាត់ទុកជាសម្បត្តិរដ្ឋលេខ 48 ។ បច្ចេកទេសរបស់ចំលាក់ផ្កាដ៏ស្មុគស្មាញនេះនៅតែស្ថិតក្នុងភាពអាថ៌កំបាំង។
វាជាប្រាសាទពុទ្ធសាសនាដែលធំជាងគេ នៅសម័យកូល្យ វាជាកន្លែងដែល មន្រ្តីទាំងចូលបួងសួងនៅពេលដែលប្រទេស ស្ថិតក្នុងកលយឹគ។ នៅក្នុងបរិវេនប្រាសាទ កេថេសា មានរូបសំណាក មីរឹកសាមឈុន(សម្បត្តិជាតិលេខ 219) និងមានប្រាសាទថ្ម 5ជាន់, ខ្ទះដែកនៅ កេថេសា, ប្រាសាទ ឆាងអ៊ុនកាក់, ប្រាសាទ អ៊ូជូកាក់ ។ល។
កំពូលភ្នំកាំងក្យងត្រូវបានគេហៅថា អ៊ុកន្យប៊ុង មានទីតាំងនៅ កាំងក្យង-អឹប ប៊ុកអ៊ុកលី។ កាលពីសម័យបុរាណ ទន្លេដែលហូរកាត់មានសភាពថ្លាឈ្វង់ ធ្វើឲ្យមានរុក្ខជាតិដុះដាច់កន្ទុយភ្នែកនិងមានទេសភាពដ៏ល្អឥតខ្ចោះ។
សានសង ត្រូវបានសាងសង់ឡើងនៅក្នុងសម័យ ប៉េកជេ ហើយវាជាកន្លែងពិសិដ្ឋដែលត្រូវបានសាងសង់ឡើងដោយល្អឥតខ្ចោះជាមួយការបណ្តុបថ្មប្រវែងប្រហែល 1 km ក្នុងបរិវេណធម្មជាតិ។ នៅផ្នែកខាងកើត ជើង និងលិចថ្មកាត់ជារៀង 4 ជ្រុង បណ្តុបលើកគ្នា កំពូលភ្នំប៊ុងអាលី មាន ចាំងដេជី ចំណែកឯថ្មនៅភាគខាងកើតក្រោមបន្តិចអាច មើលឃើញប៊ុងសូ៊ដេ។
COPYRIGHTⓒ2018NONSAN CITY. ALL RIGHTS RESERVED