논산의 홈페이지를 한/눈/에!논산패밀리홈페이지

논산시의 모든 패밀리 홈페이지를 안내합니다.
닫기
주메뉴 바로가기 본문 바로가기

논산시 Cambodia

서브비쥬얼 이미지

ការវិនិច្ឆ័យលើកគ្រួសារដែលមានតែឪពុក រឺម្តាយ ដែលមានប្រាក់ចំណូលទាប (បទដ្ឋានទូទៅ)

គ្រួសារដែលមានតែឪពុក រឺម្តាយ ៈ គ្រួសារដែលមានតែឪពុក រឺម្តាយ

  • សម្តៅលើឪពុក រឺម្តាយដែលមានកូនដែលមានអាយុ 18 ឆ្នាំនៅក្រោមបន្ទុក (ក្រោមអាយុ 22ឆ្នាំចំពោះសិស្ស)
  • សម្តៅលើគ្រួសារដែលមានភាគីម្ខាងបានស្លាប់ រឺក៏ត្រូវបានបោះបង់ចោល រឺក៏បានលែងលះ (លើកលែងអ្នកកំពុងប្តឹងលែងលះ)
  • សម្តៅលើគ្រួសារដែលមានភាគីម្ខាងបានបាត់បង់សមត្ថិភាពការងារលើសពី 6ខែ រឺក៏ជាជនពិការ
  • មេមា៉យ រឺពោះម៉ាយ (លើកលែងចំពោះអ្នកដែលនៅមានការពាក់ព័ន្ធនឹងចំណងអាពាហ៍ពីពាហ៍)
  • សម្តៅលើគ្រួសារដែលភាគីម្ខាងមានពត៌មានមិនច្បាស់ (ស្លាប់រឺរស់)
  • សម្តៅលើគ្រួសារដែលភាគីម្ខាងបានរត់ចេញពីផ្ទះដោយជម្លោះ រឺអំពើហឹង្សា
  • សម្តៅលើគ្រួសារដែលភាគីម្ខាងចូលបម្រើទាហាន
  • សម្តៅលើគ្រួសារដែលភាគីម្ខាងចូលបម្រើទាហានរយៈពេលយូរ
  • ក្នុងករណីជនបរទេស ដែលរស់នៅក្នុងប្រទេសកូរ៉េ (ដែលបានបញ្ចប់ការចុះឈ្មោះជនបរទេសតាមមាត្រាទី 31 នៃច្បាប់ គ្រប់គ្រងអន្តោប្រវេសន៍) ហើយត្រូវបានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិកូរ៉េ កូនដែលកើតមកត្រូវមានសញ្ជាតិកូរ៉េ។

គ្រួសារចូស៊ន

  • សម្តៅលើក្មេងដែលមានអាយុក្រោម 18ឆ្នាំ (ក្រោមអាយុ 22ឆ្នាំចំពោះសិស្ស) ដែលមិនបានទទួលការចិញ្ចឹមពី ឪពុកម្តាយ តែក្រោមការចិញ្ចឹមរបស់ជីដូនជីតា
  • សម្តៅលើក្មេងឪពុកម្តាយត្រូវបានស្លាប់រឺគ្មានដំណឹងច្បាស់លាស់
  • សម្តៅលើក្មេងដែលមានឭពុកម្តាយបាត់បង់សមត្ថិភាពការងាររយៈពេលយូរ រឺក៏ជាជនពិការដែលគ្មានសមត្ថិភាពក្នុងការ ទំនុកបម្រុង
  • សម្តៅលើក្មេងដែលឪពុកម្តាយចូលបម្រើទាហានរយៈពេលយូរលើសពី 6ខែ
  • សម្តៅលើក្មេងដែលឪពុកម្តាយបានលែងលះគ្នារឺក៏ជាជនពិការដែលគ្មានសមត្ថិភាពក្នុងការទំនុកបម្រុង
  • សម្តៅលើក្មេងដែលមានឪពុកម្តាយល្មើសច្បាប់ ហើយគ្មានសមត្ថិភាពក្នុងការទំនុកបម្រុង
  • សម្តៅលើក្មេងដែលមានឪពុកម្តាយមានបញ្ហាេសដ្ឋកិច្ចរយៈពេលយូរ ហើយគ្មានសមត្ថិភាពក្នុងការទំនុកបម្រុង

គ្រួសារដែលមានឪពុករឺម្តាយវ័យក្មេង

  • សម្តៅលើគ្រួសារដែលមានឪពុក រឺម្តាយតែមួយ ដែលមានអាយុក្រោម 24

វិធីសាស្រ្តគណនាប្រាក់ចំណូល

  • វិធីសាស្រ្តគណនាប្រាក់ចំណូល
  • ចំនួនទ្រព្យសម្បត្តិមូលដ្ឋាន
    • ទីក្រុងធំ 5,400មឺុនវ៉ន, ទីក្រុងមធ្យម 3,400មឺុនវ៉ន, ជនបទ 2,900មឺុនវ៉ន
  • -ភាគរយនៃប្រាក់ចំណូល
    • ទ្រព្យសម្បត្តិទូទៅ 4.17%, ទ្រព្យសម្បត្តិហិរញ្ញវត្ថុ 6.26%
    • 100% នៃរថយន្តដឹកអ្នកដំណើរ (រថយន្តដែលមានកម្លាំងតិចជាង 2000 cc និងរថយន្តរបស់ជនពិកា នឹងត្រូវបាន លើកលែងពីការគណនាប្រាក់ចំណូល)
    • ប្រសិនបើរថយន្តនេះជាមធ្យោបាយនៃការចិញ្ចឹមជីវិតតម្លៃរថយន្តនឹងត្រូវចុះតម្លៃ 50%

តារាងរប្រាក់ចំណូលគិតជាចំនួនសមាជិកក្នុងគ្រួសាឆ្នាំ2016

스크롤 표시 이미지
2016년도 가구원수별 선정기준
2016년도 가구원수별 선정기준으로 구분,2인,3인,4인,5인,6인에 대한 안내입니다.
ផ្នែក 2នាក់ 3នាក់ 4នាក់ 5នាក់ 6នាក់
ចំណូលជាមធ្យមឆ្នាំ 2016 2,766,603វ៉ន 3,579,019វ៉ន 4,391,434វ៉ន 5,203,849វ៉ន 6,016,265វ៉ន
គ្រួសារដែលមានឪពុក រឺម្តាយតែមួយ និងគ្រួសាចូស៊ន
(ចំណូលមធ្យម 52%)
1,438,634វ៉ន 1,861,090វ៉ន 2,283,546វ៉ន 2,706,001វ៉ន 3,128,458វ៉ន
គ្រួសារដែលមានឪពុករឺម្តាយវ័យក្មេង
(ចំណូលមធ្យម 60%)
1,659,962វ៉ន 2,147,411វ៉ន 2,634,860វ៉ន 3,122,309វ៉ន 3,609,759វ៉ន

ដំណើការនៃការចុះឈ្មោះ

រយៈពេលចុះឈ្មោះ

កំឡុងពេលចុះឈ្មោះ

ដំណើរការចុះឈ្មោះ

  • ធ្វើការប្រឹក្សា និងចុះឈ្មោះ នៅ មណ្ឌលសហគមន៌ អឹប ម្យន ដុង ក្នុងតំបន់
  • បន្ទាប់ពីស្វែងរកនាយកដ្ឋានថែទាំសុខភាពប្រជាជន និងនាយកដ្ឋានគ្រប់គ្រងការស្រាវជ្រាវ ត្រូវជ្រើសរើសមណ្ឌលថែទាំ សុខភាពកុមារ និងស្រ្តី

អត្តន័យនៃការចុះឈ្មោះ

  • ការទំនុកបម្រុងកុមារ: កុមារអាយុក្រោម 12 ឆ្នាំដែលគ្រួសារមានប្រាក់ចំណូលទាប
    • 1 នាក់ 1០មឺុនវ៉នក្នុង 1 ខែ (ឲ្យរៀងរាល់ថ្ងៃទី 20)
  • សិស្សអនុ រឺវិទ្យាល័យ (ចំណាយលើសម្ភារៈសិក្សា): គ្រួសារដែលមានឪពុករឺម្តាយតែមួយ ហើយវ័យក្មេង ែដលមានកូនរៀននៅអនុ រឺវិទ្យាល័យ
    • 1 នាក់ 5មឺុនវ៉នក្នុង 1 ឆ្នាំ (ឲ្យរៀងរាល់ខែ មិនា)
  • ចំណាយលើកថ្លៃសាលារបស់កូន: គ្រួសារដែលមានឪពុក រឺម្តាយតែមួយ ែដលមានកូនរៀននៅវិទ្យាល័យ
    • ថ្លៃចូលរៀន និងចំណាយក្នុងថ្នាក់ផ្សេងៗ(ឲ្យទៅសាលាដោយផ្ទាល់)
  • ស្ថេរភាពក្នុងការរស់នៅ (សម្ភារៈសិក្សា): គ្រួសារដែលមានឪពុក រឺម្តាយតែមួយ ដែលមានប្រាក់ចំណូលទាប និងមានកូនរៀននៅបឋម អនុ រឺវិទ្យាល័យ
    • សិស្សបឋមសិក្សា 20មឺុនវ៉នក្នុង 1ឆ្នាំ, សិស្សអនុវិទ្យាល័យ 30មឺុនវ៉នក្នុង 1ឆ្នាំ, សិស្សវិទ្យាល័យ 40មឺុនវ៉នក្នុង 1ឆ្នាំ, (ឲ្យនៅរៀងរាល់ខែ3 និងខែ10 ម្តងពាក់កណ្តាល)
  • ស្ថេរភាពក្នុងការរស់នៅ (រដូវរងារ): គ្រួសារដែលមានឪពុក រឺម្តាយតែមួយ
    • គ្រួសារមួយ 30មឺុនវ៉នក្នុងមួយឆ្នាំ (ឲ្យនៅរៀងរាល់ខែ10)
9, Simin-ro 210beon-gil, Nonsan-si, Chungcheongnam-do, 32987, Republic of Korea TEL. +82-41-746-5114

COPYRIGHTⓒ2018NONSAN CITY. ALL RIGHTS RESERVED